រាជធានី | ភ្នំពេញ |
ប្រមុខរដ្ឋ | ព្រះមហាក្សត្រនរោត្តមសីហមុនី |
ភាសាផ្លូវការ | ខ្មែរ |
ភ្លេងជាតិ | នគររាជ |
បាវចនា | |
ផ្ទៃដី | ១៨១,០៣៥ គម២ |
ចំនួនប្រជាជន – ដង់ស៊ីតេ/គម² | ១៤,០៧១,០០០(លេខទី ៦៣) ៧៨ នាក់/គម² |
រូបបិយប័ណ្ណ | រៀល (KHR) |
ល្វែងម៉ោង | GMT +៧ |
កូដទូរស័ព្ទប្រទេស | +៨៥៥ |
កូដកម្មសិទ្ធិប្រទេស (TLD:Top Level Domain) | .kh |
ព្រះរាជាណាចក្រកម្ពុជាមានទីតាំងស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍ ខាងត្បូងឧបទ្វីបឥណ្ឌូចិន ។ ព្រះរាជាណាចក្រកម្ពុជាជាប្រទេសទី៨ បើគិតពីផ្ទៃដី ១៨១ ០៣៥ គីឡូម៉ែត្រការេ ក្នុងចំណោមប្រទេសទាំង ១០។ ទីតាំងភូមិសាស្ដ្រនេះ បានផ្តល់នូវទំនាក់ទំនង យ៉ាងងាយស្រួល ក្នុងវិស័យសេដ្ឋកិច្ចទេសចរណ៍ ជាមួយប្រទេសជិតខាង និង លើពិភពលោក។
ដោយយោងទៅលើកូអរដោនេភូមិសាស្ដ្រ ព្រះរាជាណាចក្រកម្ពុជាស្ថិតនៅត្រង់ចន្លោះខ្សែស្របទី១០ និង ទី១៥ នៃរយះទទឹងខាងជើង និង ត្រង់ចន្លោះខ្សែបណ្តោយទី១០២ និង១០៨ នៃរយះបណ្តោយខាងកើត។ កូអរដោនេភូមិសាស្ដ្រនេះ បញ្ជាក់ឲឃើញច្បាស់ថា ព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងតំបន់ត្រូពិក គឺ ក្តៅហើយសើម ម្យ៉ាងទៀត ស្ថិតនៅក្នុង តំបន់អាស៊ីមូសុងគឺ សំបូរភ្លៀង ដែលជាតំបន់មាន លក្ខណៈល្អប្រសើរ ដល់ការលូតលាស់នៃរុក្ខជាតិ និងដំណាំគ្រប់ប្រភេទ។ ដោយយោងទៅលើលក្ខណៈ ទាំងអស់នេះហើយ បានធ្វើឲប្រទេសយើង មានលក្ខណៈល្អក្នុង ការអភិវិឌ្ឍន៍លើ វិស័យទេសចរណ៍ជាតិ ព្រោះជាតំបន់ ទទួលឥទ្ធិពលក្តៅស្ទើរពេញមួយឆ្នាំ ។
- ព្រំប្រទល់ប្រទេស៖ ព្រះរាជាណាចក្រកម្ពុជា មានព្រំប្រទល់ប្រវែង ២៦០០គ.ម គឺព្រំប្រទល់ដីគោក ៥ភាគ៦ និង ឆ្នេរសមុទ្រមាន ១ភាគ៦។
- ព្រំប្រទល់ដីគោក៖ ព្រះរាជាណាចក្រកម្ពុជា មានព្រំប្រទល់ ខាងជើងជាប់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ខាងកើតនិងភាគខាងត្បូងជាប់ជាមួយ សាធារណៈរដ្ឋសង្គមនិយមវៀតណាម និង ខាងលិចជាមួយព្រះរាជាណាចក្រថៃ ដែលសុទ្ធជាប្រទេស បានចុះកិច្ចព្រមព្រៀង ធ្វើកិច្ចសហប្រតិបត្តិការខាង នយោបាយ និងអភិវឌ្ឍន៍ប្រទេសជាតិ។
- ព្រំប្រទល់សមុទ្រ៖ ព្រះរាជាណាចក្រកម្ពុជា មានទីតាំងជាប់សមុទ្រ ដោយមានឆ្នេរ ៤៤០ គីឡូម៉ែត្រ ជាយទ្វីបទូលាយ និង សមុទ្រត្រូពិក ជំរៅមធ្យមសំបូរ ជលផល គ្រប់បែបយ៉ាងងាយស្រួល ដល់ការធ្វីអាជីវកម្មនេសាទសមុទ្រ ចិញ្ជឹមសត្វសមុទ្រ និង ជាកន្លែងទេសចរណ៍ដ៏ល្អប្រណិត លាយលំជាមួយខ្សាច់ពណ៌ស ប្រកបដោយ ខ្សល់អាកាសបរិសុទ្ធ។
- ទ្រង់ទ្រាយ និងទំហំ៖ ព្រះរាជាណាចក្រកម្ពុជា មានទំហំ ១៨១ ០៣៥គ.ម២ មានរាងចតុពហុកោណស្ទើរជ្រុង ដែលមានចំណុចកណ្តាលនៅ ខេត្តកំពង់ធំ ដោយមានប្រវែងពី ជើងទៅត្បូង៤៤០គ.ម ពីលិចទៅកើត ៥៦០ គ.ម ។ ទំហំទ្រង់ទ្រាយនេះពុំបង្កើតឲមានការលំបាក ដល់ការអភិវឌ្ឍន៍ លើវិស័យទេសចរណ៍ទេ ជាពិសេសគឺមាន ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍។ ក្រៅពីនេះ ព្រះរាជាណាចក្រកម្ពុជា ពុំដែលបានទទួលនូវគ្រោះធម្មជាតិធំៗ ណាមួយទេ ដូចជា បន្ទុះភ្នំភ្លើង ការរញ្ជួយដី។ ម្យ៉ាងវិញទៀត ប្រទេសយើង ស្ថិតនៅក្រៅមណ្ឌលខ្យល់ព្យុះទៀតផង។
- សណ្ឋានដី៖ ដោយយោងទៅតាមលក្ខណៈទូទៅនៃ សណ្ឋានដីនៃ ព្រះរាជាណាចក្រកម្ពុជា មានផ្ទៃផតកណ្តាល ជាទំនាប ហើយព័ទ្ធជុំវិញដោយភ្នំ និងខ្ពង់រាប និង ទិសនិរតីជាតំបន់ឈូងសមុទ្រ។ ម៉្យាងទៀត ដោយយោលទៅតាម គោលការណ៍អភិវឌ្ឍន៍ តំបន់ទេសចរណ៍ គេបានចែកប្រទេសកម្ពុជា ជា៤ ផ្នែកធំៗ គឺ៖
- តំបន់វាលរាប៖ តំបន់វាលរាប មានក្រលាផ្ទៃ ២៥០៦៩ គ.ម២ មានប្រជាជនរស់នៅសរុប ៥៨៩៨ ៣០៥ នាក់ និង ដង់ស៊ីតេ ប្រជាជនក្នុងតំបន់នេះគឺ ២៣៥ នាក់ ក្នុង ១ គ.ម២(ជំរឿនឆ្នាំ ១៩៩៨) ដែលក្នុងនោះមានស្រុក-ខ័ណ្ឌ ចំនួន៦៣ ឃុំ-សង្កាត់ ចំនួន ៧០០ និងភូមិចំនួន ៦៤១៤។ តំបន់នេះ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តព្រៃវែង និង ខេត្តតាកែវ ។ តំបន់វាលរាប ជាតំបន់ដែលមានប្រជាជនរស់នៅចំរុះ ច្រើនជាតិសាសន៍ ក្រៅពីខ្មែរ មានជនជាតិចិន វៀតណាម ចាម ថៃ ឡាវ និង ក្រុមជនជាតិស្បែកសដែលមានតិចតួច។ ចំនែកជនជាតិភាគតិច មានរស់នៅក្នុងស្រុក ក្រែកមេមត់ ក្នុងខេត្តកំពង់ចាម ជនជាតិទាំងនោះ រួមមានជនជាតិកួយ និង ស្ទៀង។
- តំបន់បឹងទន្លេសាប៖ តំបន់បឹងទន្លេសាប មានក្រលាផ្ទៃ ៦៧៦៦៨គ.ម២ មានប្រជាជនរស់នៅសរុប ៣ ៥០៥ ៤៤៨ នាក់ និង ដង់ស៊ីតេប្រជាជន ៥៧គ.ម២(ជំរឿន ឆ្នាំ១៩៩៨) ដែលក្នុងនោះមានស្រុក-ខ័ណ្ឌ ចំនួន៦០ ឃុំ-សង្កាត់ ៤៨៨ ភូមិចំនួន ៤០៤១ ។ តំបន់នេះរួមមាន ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ក្រុងប៉ៃលិន ខេត្តពោធិសាត់ និង ខេត្តកំពង់ឆ្នាំង ។ នៅតំបន់បឹងទន្លេសាប ក្រៅពីជនជាតិភាគតិច ដែលរស់នៅតាមតំបន់ភ្នំ ដូចជា ស្អួច ស្ទៀង និង សំរ៉ែជាដើម។
- តំបន់ឆ្នេរសមុទ្រ៖ តំបន់ឆ្នេរសមុទ្រមានក្រលាផ្ទៃ ១៧២ ៣៧ គ.ម២ មានប្រជាជនរស់នៅចំនួន ៨៤៤ ៨៦១ នាក់ និង ដង់ស៊ីតេ ប្រជាជន ៤៩ នាក់ ក្នុង ១ គ.ម២(ជំរឿន ឆ្នាំ១៩៩៨) ដែលក្នុងនោះមានស្រុក-ខ័ណ្ឌ ចំនួន២១ ឃុំ-សង្កាត់ ចំនួន ១៥២ និងភូមិចំនួន ៧០៥។ តំបន់នេះរួមមាន ក្រុងព្រះសីហនុ ខេត្តកំពត ខេត្តកោះកុង ក្រុងកែប ។ ខេត្តក្រុងទាំង ៤នេះ មានទីតាំងជាប់នឹងសមុទ្រកម្ពុជា ដែលមានប្រវែង ៤៤០ គ.ម។ តំបន់ឆ្នេរសមុទ្រកម្ពុជា គឺត្រូវបានកំណត់យក ក្រុងព្រះសីហនុ ជាចំនុចកណ្តាល ដែលមានចំងាយ ២៣២ គ.ម ពីរាជធានីភ្នំពេញ។ នៅតំបន់នេះគេសង្កេតឃើញ មានជនជាតិខ្មែរចំនួន ៨០% ក្រៅពីនេះ មានជនជាតិ ឥស្លាម វៀតណាម ចិន ថៃ និង ជនជាតិភាគតិចដូចជា ជនជាតិស្អួច។ ប្រជាជនភាគច្រើន មានជីវភាពធូធារក្នុងការប្រកបរបរ កសិកម្ម និង នេសាទ។ នៅតំបន់ឆ្នេរសមុទ្រ សណ្ឋានដីមានលក្ខណៈ ជាខ្ពងរាប វាលរាប និង ឆ្នេរសមុទ្រ និង ឈូងសមុទ្រ។ដីតំបន់នេះមានលក្ខណៈជាដីខ្សាច់ច្រើន ។ តំបន់នេះអាចប្រកបរបរដាំ ដំណាំដូងប្រេង កៅស៊ូ ដូង ម្រេច ធូរ៉េន ។ល។ ជាពិសេស តំបន់នេះសំបូរ ទៅដោយ ដើមកោងកាងជាប ច្រើនប្រភេទ។ ក្រៅពីលក្ខណៈ ទាំងអស់នេះ គេសង្កេតឃើញមានកោះ ចំនួន ៦០។ ក្នុងនោះ នៅ ខេត្តកោះកុង មាន ២៣ ខេត្តកំពត មាន២ ក្រុងព្រះសីហនុ មាន២២ និងក្រុងកែប មាន១៣។ ក្នុងចំណោម ប្រវែងឆ្នេរសមុទ្រសរុប ៤៤០ គ.ម ខេត្តកោះកុង មានប្រវែង ២៣៧ គ.ម ខេត្តកំពត មានប្រវែង ៦៧គ.ម ក្រុងព្រះសីហនុ មានប្រវែង ១១០គ.ម និង ក្រុងកែប មានប្រវែង ២៦គ.ម។ ឈូងសមុទ្រកម្ពុជាមាន ជំរៅពុំសូវជ្រៅប៉ុន្មានទេ ហើយមាបាតរាវស្មើ។ ជំរៅទឹកជាមធ្យម ៥០ម៉ែត្រ ជំរៅគិតជា អតិបរមាមិនលើស ពី៨១ម៉ែត្រទេ ។ ឈូងសមុទ្រនេះ ខ័ណ្ឌប្រទេសកម្ពុជា ជាពីរឧបទ្វីបម៉ាឡាកា។ តំបន់ឆ្នេរ មានផ្ទៃដី ១៧២៣៧ គ.ម២ ក្រុងកែប មាន ៣៣៦គ.ម២ ខេត្តកំពត មាន ៤៨៧៣ គ.ម២ និង ខេត្តកោះកុង មាន ១១១៦០គ.ម២ ។
- តំបន់ភ្នំ និង ខ្ពង់រាប៖ តំបន់ភ្នំ និង ខ្ពង់រាបមានក្រលាផ្ទៃ ៦៨ ០៦១ គ.ម២ មានប្រជាជនរស់នៅចំនួន ១១៨៩ ០៤២ នាក់ និង ដង់ស៊ីតេប្រជាជន ១៧គ.ម២ (ជំរឿនឆ្នាំ ១៩៩៨) ដែលក្នុងនោះមានស្រុក-ខ័ណ្ឌ ចំនួន៣៩ ឃុំ-សង្កាត់ ចំនួន ២៨៣ និងភូមិចំនួន ២២៤៦។ តំបន់នេះរួមមាន ខេត្តកំពង់ស្ពឺ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។ ប្រជាជនដែលមានននៅក្នុងតំបន់ខ្ពង់រាប និងភ្នំ ក្រៅពីជនជាតិខ្មែរ ឡាវ ចិន ថៃ វៀតណាម នៅមាន ជនជាតិភាគតិចមានចំនួន ១៨ក្រុមទៀតៈ ជនជាតិព្នង ស្ទៀង ក្រោល រអួង ទំពូន ថ្មូន ប្រ៊ូវ ស្មិល គួយ អានោង ចារាយ គ្រឹង រដែរ ខា ស្អួច កាចក់ កាវ៉ែត និង លុន។ ក្នុងចំណោម ជនជាតិទាំងអស់នោះ ជនជាតិព្នងមានចំនួន ច្រើនជាងគេ គឺ ៤៥% នៃជនជាតិទាំងអស់។