ប្រាសាទភ្នំខ្យងមានទីតាំងស្ថិតនៅលើភ្នំខ្យង ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។    ដើម្បីទៅកាន់ ប្រាសាទនេះជាបឋមគេត្រូវទើ្បងដល់ពាក់កណ្តាលចង្កេះភ្នំខ្យងជាមុនសិន  ហើយប្រើជណ្តើរឈើមួយ ដើម្បីចុះរូងភ្នំដែលមានប្រាសាទនៅទីនោះ។     ក៏ប៉ុន្តែ មុននឹងមកដល់ទីតាំងនៃប្រាសាទ គេត្រូវឆ្លង កាត់រូងភ្នំទី២ ជាមុនសិន ដែលស្ថិតក្នុងជម្រៅប្រមាណជាង៦ម៉ែត្រ ព្រមទាំងឆ្លងកាត់មាត់ច្រកមួយតូច មានជណ្តើរឥដ្ធជាថ្នាក់ៗ។        ប្រាសាទភ្នំខ្យងសាងសង់នៅក្នុងកំឡុងសតវត្សរ៏ទី៦ ដើមសតវត្សរ៏ទី៧ នៃគ្រិស្តសរាជ ពោលគឺស្ថិតក្នុងអន្តរកាលមួយរវាងសម័យវប្បធម៌នគរភ្នំ និងចេនឡា ។   ប្រាសាទនេះ ធ្វើពីឥដ្ធ មានរាងជា៤ជ្រុងស្មើ (៤មx៤ម) ហើយគ្មានផ្តែរតុបតែងដូច ប្រាសាទភ្នំឈ្ងោកទេ ។ ដោយបែរមុខទៅទិសខាងលិច បូជនីយដ្ធាននេះមានលក្ខណះស្រដៀងទៅនឹងប្រាសាទអាស្រមមហា ឬសីនៅភ្នំដានៃខេត្តតាកែវ និងអាស្រមមហាឬសីនៅហាន់ជ័យនៃខេត្តកំពង់ចាម ។    រូបចម្លាក់
តែមួយគត់របស់ប្រាសាទគឺ សិវលិង្គធម្មជាតិមួយដុះចេញពីភ្នំ។    វត្តមានរបស់លិង្គថ្មធម្មជាតិនេះ តាមទស្សនះរបស់អ្នកស្រុកគឺធើ្វឲ្យប្រាសាទនេះកាន់តែមានភាពស័ក្តិសិទ្ធក្រៃលែង ។


ប្រាសាទភ្នំខ្យង, ជញ្ជាំងឥដ្ឋ និងលិង្គធម្មជាតិ

(រូបភាពពីវេបសាយ​ ស៊ីអ៊ីអិន)


0 comments:

Post a Comment