ប្រាសាទប្រុស មានទីតាំងស្ថិតនៅភូមិកង្កែប ឃុំច្រណុក ស្រុកកំពង់លែង មានចំងាយ ប្រហែល (១៧គ.ម?) ពីដរកំពង់លែង រឺប្រហែល ២គ.មពីប្រាសាទស្រី។ ប្រាសាទប្រុសមានទីតាំងស្ថិត នៅកណ្តាលវាលស្រែ ដែលមើលទៅគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។ ប្រាសាទនេះ ត្រូវបានគេ     សាងសង់បន្ថែមនូវជណ្តើរឡើង និងកំពូលប៉មដែលសាងពីរស៊ីម៉ង់។ បើមើលតាមរចនាបទក្នុង ការសាងសង់ ប្រាសាទប្រុសប្រហែលត្រូវបានសាងសង់ដំណាលគ្នានឹងប្រាសាទស្រី ក្នុងសតវត្សទី៨ នៃរចនាបទប្រាសាទ កំពង់ព្រះ។ ប្រាសាទប្រុសមានមានទ្វារចូលចំនួនមួយ និងទ្វារបញ្ជោតចំនួនបី ហើយកសាងអំពីឥដ្ឋក្រហម ដែលមានផ្តែរចំលាក់ពីថ្មភក់ តែត្រូវធ្លាក់បាក់បែកចេញពីប្រាសាទ ទៅហើយ។
ផ្លូវកាត់វាលស្រែទៅកាន់ប្រាសាទប្រុស

ប្រាសាទប្រុសមើលចំពីមុខ

ប្រាសាទប្រុសនិងទ្វារបញ្ជោត

ផ្តែរដែលធ្លាក់បាក់ចេញពីប្រាសាទ

3 comments:

  1. Dear Phearith

    Hello!
    How are you? You know I very interesting in your blog. It is so useful for me to read. I can know what you see by visit your blog. It is good. I really proud of you. I hope I will like you to. If you don't mind could you find some time to shared your blog creating with me?
    I will happy to hearing from you.
    Please keep going on your good job. I wish you get success with what you dream.
    Thank you
    Best regard
    Sotheara

    ReplyDelete
  2. សួស្តី ធារ៉ា! ស្វាគមន៍អ្នកដែលចូលមកកាន់ប្លុកនេះ។ ខ្ញុំរីករាយជានិច្ចនូវរាល់ការចែករំលែកចំណេះដឹង បទពិសោធន៍ ផ្សេងៗ។ សំណាងល្អចំពោះអ្នក!។
    ពីខ្ញុំភារិទ្ធ,

    ReplyDelete
  3. ប្រាសាទនេះស្តិតនៅក្នុងទឹកដីភូមិកំណើតរបស់ខ្ញុំតែម្តង ។

    ReplyDelete