បើយើងធ្វើដំណើរតាមផ្លូវលំទៅកាន់រមណីដ្ឋានព្រៃបាក់ ចម្ងាយពីគល់ស្ពានប្រហែល៣.៥គ.ម យើងនឹងបានឃើញទីអារាមមួយដែលមានឈ្មោះថា វត្តកោះជុំ ដែលស្ថិតនៅក្នុងស្រុកស្វាយជ្រុំ ខេត្តស្វាយរៀងផងដែរ។ ទីអារាមនេះក៏ជាសារមន្ទីអដ្ឋិធាតុរបស់ជនរងគ្រោះក្នុងរបបប៉ុល ពត ដែលបានស្លាប់ដោយអយុត្តិធម៌ ដែលគេបានរៀបចំជារោងតូចមួយមានដំកល់នូវលលាដ៏ជន រងគ្រោះ នៅក្នុងកូនស្តូបសងខាងព្រះពុទ្ធរូប ហើយមានផ្ទាំងគំនូរពីការកាប់សម្លាប់ប្រជាជននៅផ្នែកខាង ក្រោយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ គឺនៅក្នុងអារាមនេះមានព្រះវិហារចាស់ដែលប្រកប ដោយសោភណ្ឌភាពស្រស់ស្អាត ព្រមទាំងចេតិយបុរាណមួយទៀតដែលមានអាយុកាលជាង៣០០ឆ្នាំ មកហើយ (នេះបើតាមសង្ឃដីការរបស់ព្រះគុណម្ចាស់នៅវត្តកោះជុំ)។ នេះអាចសរបញ្ជាក់បានថា វត្តកោះជុំនេះមានអាយុកាលរាប់រយឆ្នាំមកហើយ ទោះបីជាទីនេះត្រូវបានកម្ទេចខ្ទេចខ្ទីនៅក្នុងរបប ៣ឆ្នាំ២០ខែ៨ថ្ងៃក៏ដោយ ក៏ទីអារាមនេះនៅតែមានអាយុកាលបន្តរដល់ពុទ្ធបរិស័ទដើម្បីជួបជុំនៅក្នុង ការប្រារព្ធពិធីបុណ្យសាសនា និងកិច្ចផ្សេងៗតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ។
|
ចេតិយបុរាណ |
|
ព្រះវិហារ |
|
រោងតំកល់អដ្ឋិធាតុ |
0 comments:
Post a Comment