ភ្នំសសៀជារមណីដ្ឋានវប្បធម៌ និងធម្មជាតិរបស់ខេត្តកែប មានទីតាំងនៅប៉ែកអាគ្នេយ៍ និងមាន ចម្ងាយប្រមាណ១៤គ.ម ពីខេត្តកែប។ គេហៅឈ្មោះភ្នំនេះថាភ្នំសសៀ ព្រោះនៅពេលដែលស្តេច សាគររាជបាននាំពលសេនាមកតំបន់សមុទ្រនេះ ព្រះអង្គក៏បានចុះពីលើខ្នងសេះ ហើយនាំពលសេនា ដើរសសៀតាមកៀនចន្លោះភ្នំ ដើម្បីបន្តភៀសខ្លួនទៅមុខទៀត ទើបគេហៅភ្នំនេះថាភ្នំសសៀរហូតមក ដល់សព្វថ្ងៃនេះ។
ភ្នំសសៀប្រជុំឡើងដោយភ្នំតូចៗចំនួនបី មានក្រឡាផ្ទៃប្រមាណ១.៥គម២ កំពស់ភ្នំប្រមាណ ៤០ម មានល្អាងរូងភ្នំពីធម្មជាតិដែលអាចឲ្យភ្ងៀវទេសចរចូលកំសាន្តសប្បាយបាន ដូចជារូងភ្នំដំរីស រូងភ្នំអាចម៍ប្រជៀវ ជាពិសេសនៅក្នុងរូងភ្នំដំរីស មានស្ថាបត្យកម្មដ៏កំពូល១ គឺវាលស្រែ១០០ ដែលបាន លាក់បំពួនអាត្មាក្នុងរូង ងងឹតនោះ។
នៅលើកំពូលភ្នំសសៀមានចេតីយ៍មួយកសាងឡើងនៅឆ្នាំ១៩៦៤ ដោយព្រះអង្គម្ចាស់ក្សត្រី រស្មីសោភ័ណ ដែលលម្អទៅដោយក្បូរក្បាច់រចនា និងពណ៌ដ៏ប្រណិត គឺជាគោតមមុនីចេតិយ៍ ដែលជា ទីសក្ការៈបូជា ជំនឿលើវត្ថុសក្តិសិទ្ធិទាំងបីរបស់ព្រះពុទ្ធដែលគេបានយកទៅតំកល់ទុកនៅក្នុងនោះ គឺ សរីរធាតុរបស់ព្រះពុទ្ធ។ ពីជើងភ្នំឡើតទៅដល់កំពូលភ្នំ មានសំណត់វត្តអារ៉ាម ព្រះពុទ្ធសាសនា មានផ្លូវចុះឡើតខ្វាត់ខ្វែង មានព្រះសង្ឃគង់នៅ និងមានរោងតូចៗជាច្រើនទៀតនៅជើងភ្នំ សម្រាប់ តាជី យាយជី មកសំណាក់ធម៌។
ភ្នំសសៀជាភ្នំមានអាកាសធាតុដ៏មនោរម្យ និងធម្មជាតិល្អស្រស់គ្រប់រដូវកាល។ លើកំពូលភ្នំ គេអាចមើលឃើញវាលស្រែ ព្រៃភ្នំ ភូមិដ្ឋាន របស់ប្រជារាស្រ្ត កោះ លំហសមុទ្រធំល្វឹងល្វើយ និងជា កន្លែងសម្រាប់គោរពបូជាតាមលំនាំព្រះពុទ្ធសាសនា និងជាទីបួងសួងដល់វត្ថុសក្តិសិទ្ធិ ដើម្បីសុំលាភ សក្ការៈផ្សេងៗទៀតផង។
|
ទេសភាពលើភ្នំសសៀ |
|
គោតមមុនីចេតិយ |
|
ល្អាងអាចម៍ប្រជៀវ |
|
ផ្លូវចូលទៅកាន់រូងដំរីស |
0 comments:
Post a Comment