កោះទន្សាយមានទីតាំងស្ថិតនៅប៉ែកអាគ្នេយ៍ នៃខេត្តកែប មានចម្ងាយ៤.៥គ.ពីទីក្រុង។ ទីនេះជារមណីដ្ឋានធម្មជាតិដ៏ល្អប្រណិតរបស់ក្រុង ដែលមានលក្ខណៈអំណោយផលពីធម្មជាតិ ព្រោះ មានឆ្នេរខ្សាច់ចំនួន២កន្លែង ដែលមានវាលខ្សាច់សពីធម្មជាតិ អាចធ្វើជាកន្លែងងូតទឹកសមុទ្រកំសាន្ត សប្បាយបាន។ ទឹកសមុទ្រមានជំរាលវែង ហើយរាក់ ខាងក្រោមទឹកសមុទ្រមានផ្កាថ្ម សត្វសមុទ្រ រុក្ខជាតិសមុទ្រ អំណោយផលដល់ការស្រាវជ្រាវប្រព័ន្ធបរិដ្ឋានចម្រុះ។
ឈ្មោះកោះទន្សាយបានក្លាយមកពីពាក្យថា រំសាយ ព្រោះនៅពេលដែលស្តេចសាគររាជ អស់ សង្ឃឹមក្នុងការតស៊ូដោយមានការបែកបាក់ពលសេនា និងបក្សពួកខ្លួនអស់ជាច្រើន ព្រះអង្គក៏បាន ដឹកនាំអ្នកដែលនៅសេសសល់ឆ្លងសមុទ្រមកដល់កោះមួយនៅខាងមុខខេត្តកែប ហើយក៏ធ្វើការ រំសាយទ័ពនៅទីនោះទៅ។ ដោយការហៅតៗគ្នា កោះរំសាយ បានក្លាយទៅជាកោះអំសាយ កោះអន្សាយ ក្រោយមកក៏ក្លាយជាកោះទន្សាយរហូតសព្វថ្ងៃនេះ។
កោះទន្សាយមានផ្ទៃប្រមាណ២គ.ម២ ដោយពីដើមគឺជាកន្លែងកែប្រែអ្នកទោសឲ្យកសាង ជីវភាពថ្មី និងការពារទឹកដីកោះផង។ ហេដ្ឋារចនាសម្ព័ន្ធទេចរណ៍នៅលើកោះទន្សាយ បានកសាង ឡើងនាសម័យសង្គមរាស្រ្តនិយម មានដូចជា ផ្លូវរទេះសេះជុំវិញកោះ ផ្ទះស្នាក់អំពីឈើប្រក់ស្បូវ ភោជនីយដ្ឋានសាងសង់អំពីឈើប្រក់ស្បូវ រឺសង្កសី ប្រព័ន្ធទឹកស្អាត និងសំណង់រដ្ឋផ្សេងៗទៀត។ ធម្មជាតិ និងសង្គ្រាមជាង២ទស្សវត្សរ៍កន្លងមកនេះ បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធទាំងនេះស្ទើរតែ ទាំងអស់។ សព្វថ្ងៃនេះមានប្រជាជនមួយចំនួនបានបោះទីតាំងរស់នៅលើកោះនេះ ប្រកបរបររកស៊ី នេសាទសមុទ្រតូចតាច និងថែរក្សាចំការដូងផង។
វត្តមានរបស់ភ្ញៀវទេចរ បានផ្តល់ឧកាសដល់អ្នកស្រុកទីនោះបង្កើតបានមុខរបរអាជីវកម្មរបស់ ពួកគេ។ ឥឡូវនេះពួកគេបង្កើតជាភោជនីដ្ឋាន និងផ្ទះស្នាក់សម្រាប់ផ្តល់សេវា ដល់អ្នកដែលមាន បំណងសម្រាកស្នាក់អាស្រ័យនៅលើកោះនោះ។ តំលៃស្នាក់នៅគឺចាប់ពី៥ដុល្លា សម្រាប់បន្ទប់បាង កាឡូដែលធ្វើពីឈើ ឬឬស្សី។ តម្លៃទូកឆ្លងពីផែទេចរណ៍ក្រុងកែប ទៅកោះទន្សាយគឺ២០ដុល្លារ សម្រាប់ ទូកមួយទាំងទៅទាំងមក។
ទេសភាពលើកោះទន្សាយ |
តូប និងដើមដូងនៅលើកោះ |
ផ្ទះស្នាក់ និងទេសភាព |
0 comments:
Post a Comment