ភ្នំកំពង់ត្រាច គឺជាប្រភេទរមណីដ្ឋានធម្មជាតិមួយ ដែលស្ថិតនៅតាមផ្លូវជាតិលេខ ៣៦ ក្នុង ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ចម្ងាយ៣៨គ.ម ប៉ែកខាងកើតក្រុងកំពត ឬ១៥គ.មពី ក្រុងកែប។ ភ្នំកំពត់ត្រាចគឺរមណីដ្ឋានភ្នំថ្ម ដែលមានរូងភ្នំ ប្រកបដោយល្អាងតូចធំជាច្រើន គួរឲ្យស្ញប់ ស្ញែង ប៉ុន្តែភ្នំនេះពុំសូវមានរុក្ខជាតិ ប៉ុន្មានទេ។ ក្នុងចំណោមល្អាងទាំងនោះ ភាគច្រើនប្រជាជនរៀបចំ សម្រាប់ធ្វើជាកន្លែងប្រារព្ធធ្វើពិធីបុណ្យទាន និងជាកន្លែងសក្ការៈបូជាគោរពទៅតាមជំនឿ នៃទំនៀម ទំលាប់របស់ប្រជាជនខ្មែរ។
នៅទីនោះមានល្អាងមួយមានវិជ្ជមាត្រប្រមាណ៣០ម ហើយដីនៅទីនោះមានពណ៌៧ផ្សេងៗ គ្នាព្រមទាំងមានល្អាងតូចៗ បីបួន។ ល្អាងខ្លះមានកាំជណ្តើរឡើងកំពស់ប្រមាណ៤ម ព្រមទាំងមានថ្ម រចនានៃធម្មជាតិ មើលទៅរាងដូចជារូបសត្វ ឬវត្ថុផ្សេងៗ។ អ្នកស្រុកជឿថា រូបសំណាកនៅសល់ទាំង នោះគឺព្រោះតែសត្វនាគពុំទាន់លេបពួកវាចូលក្រពះអស់។ ក្រពះរបស់នាគគឺជាកំពែងរូងកណ្តាលភ្នំ នោះឯង។ ប៉ុន្តែតាមការពិតរូបភាពទាំងនោះ គឺសណ្ឋាននៃសំណឹកថ្មដោយសារចលនាសមុទ្រ រាប់ពាន់ឆ្នាំមុន។ចេញពីល្អាងនេះមានរូងមួយទៀត ដែល អាចធ្វើដំណើរបានឆ្ពោះទៅល្អាងវាលស្រែ ១០០ និងល្អាងថ្មដុះ។ នៅតាមល្អាងទាំងនោះបានបន្សល់ ទុកនូវស្នាមថ្នាំពណ៌ផ្សេងៗនៅឡើយ។ កាលពីសម័យមុនទសវត្សឆ្នាំ៧០ គេបានរៀបចំកន្លែងនោះ ធ្វើជាកន្លែងថតភាពយន្តយ៉ាងសំខាន់ ទោះមកដល់សព្វថ្ងៃនេះហើយក្តី ក៏ការផលិតភាពយន្តបុរាណមួយចំនួនក៏បន្តរមកថតទិដ្ឋភានៅក្នុង តំបន់រូងភ្នំកំពង់ត្រាចនេះផងដែរ។
|
ទេសភាពលើចង្កេះភ្នំកំពង់ត្រាច |
|
ល្អាងក្នុងភ្នំកំពង់ត្រាច |
|
ថ្មដុះជារូបអណ្តើក |
|
ទិដ្ឋភាពថ្មភ្នំកំពត់ត្រាច |
0 comments:
Post a Comment