វត្តភ្នំព្រះមានទីតាំងស្ថិតក្នុងឃុំអណ្តូងស្នាយ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានចំងាយ ប្រហែល៩០គ.ម ពីទីក្រុងភ្នំពេញ និង៧.៥គ.ម ពីផ្លូវជាតិលេខ៥។ វត្តភ្នំព្រះគឺជាភ្នំដែលមានបារមីពូកែ សក្តិសិទ្ធិ និងមានប្រវត្តិជាប់ទាក់ទងនឹងប្រវត្តិសាស្រ្តឈឺចាប់ជាមួយសៀមក្នុងសម័យលង្វែក។ ក្រោយពីសៀមវាយបែកបន្ទាយលង្វែកក្នុងឆ្នាំ១៥៩៣ សៀមបានប្រមូលនូវទ្រព្យសម្បត្តិ មាស ប្រាក់ កែវកង ក្បួនខ្នាត អ្នកប្រាជ្ញកវីបណ្ឌិត រូបបដិមាព្រះគោព្រះកែវ និងឈ្លើយខ្មែរជាច្រើនទៀតទៅ ប្រទេសសៀម។ ក្នុងនោះដែរទ្រព្យសម្បត្តិមានតំលៃមួយចំនួនត្រូវបានខ្មែរយកមកលាក់ទុកនៅភ្នំព្រះ ហើយត្រូវបានរក្សាទុកដោយអាថ៌កំបាំងរហូតដល់សព្វថ្ងៃនេះ។ រហូតមកបច្ចុប្បន្ននេះហើយ ចោរ សៀមនៅតែចង់បានវត្ថុសក្តិសិទ្ធិ មានតំលៃ នៅក្នុងភ្នំនោះទៀតមិនលែង រហូតមកជីកគាស់ កកាយ ដីស្វែងរកកំណប់ទាំងនោះយ៉ាងអណាធិបតេយ្យ ព្រមទាំងបានវាយបំផ្លាញរូបសំណាក់អ្នកតាមួយ ចំនួនចោល ក្រោយពីស្វែករកកំណប់ទាំងនោះពុំឃើញ។ បារមីវត្តភ្នំព្រះ នៅតែពូកែសក្តិសិទ្ធិ និងជួយ ការពារខ្មែរឲ្យរួចផុតពីការឈ្លានពានរបស់បរទេស។ គេពុំសូវបានដឹង បានស្គាល់នូវប្រវត្តិសាស្រ្ត និងទីតាំងភ្នំនេះបានទូលំទូលាយនោះទេ ចំពោះអ្នកក្រៅតំបន់ និងអ្នកចំណូលថ្មី។ អ្នកដែលមាន និស្ស័យនិងបានស្គាល់ បានឃើញ បានដឹង បានយល់អំពីប្រវត្តិសាស្រ្តនៃភ្នំនេះជាក់ជាមិនខាន។ 

វត្តភ្នំព្រះ

ទិដ្ឋភាពលើវត្តភ្នំព្រះ

0 comments:

Post a Comment