ភូមិក្រាំងលាវ ជាទឹកដីប្រវត្តិសាស្រ្តដែលជាប់ទាក់ទងនឹងប្រវត្តិជូរជត់ របស់ប្រជាពលរដ្ឋខ្មែរ នៅក្នុងសម័យអាណានិគមនិយមបារាំង។ ភូមិនេះមានទីតាំងស្ថិតនៅក្នុងភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ នៅក្នុងភូមិនេះគេសង្កេតឃើញមានចេតិយចំណាស់មួយ ដែលគេ គ្រប់គ្នាដឹងថា ជាចេតិយលោករេស៊ីដង់បាដេសដែលត្រូវបានសម្លាប់ដោយប្រជាជនភូមិក្រាំងលាវ ក្រោយពីមានការកៀបសង្កត់ទារពន្ធពីប្រជារាស្រ្តក្នុងភូមិនោះ ដោយភាពសាហាវព្រៃផ្សៃខ្លាំងពេក។
ចេតិយបាដេស |
0 comments:
Post a Comment