ភ្នំសន្ទូច ជាប្រភេទរមណីដ្ឋានធម្មជាតិ មានទីតាំងស្ថិតនៅក្នុងភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលា ប្អៀរ តាមបណ្តោយផ្លូវលេខ២៧ ដែលមានចំងាយ៣គ.ម ពីទីរួមខេត្ត និង៩៤គ.ម ពីភ្នំពេញ។ តំបន់នេះ ប្រជាពលរដ្ឋចូលចិត្តទៅកំសាន្តដោយមានផ្ទាំងថ្មធំៗ ច្រូងច្រាងដែលមានដំណាល ទាក់ទង នឹងរឿងព្រេងខ្មែរផងដែរ។ នៅទីនេះមានធម្មជាតិស្រស់បំព្រង ដែលផ្តល់នូវទស្សនីយ៍ភាពបឹង ទន្លេសាប ដល់អ្នកទស្សនា ធ្វើឲ្យពួកគេមានអារម្មណ៍កាន់តែត្រជាក់ចិត្តខ្លាំងឡើង។ នៅកំពូលភ្នំ មានសំណង់វត្តចិនមួយបាក់បែក ដែលជាទីកន្លែងកំសាន្តមួយដ៏ល្អរបស់អ្នកទេសចរ។

0 comments:

Post a Comment