ភ្នំរាប់បាត្រ ជាប្រភេទរមណីដ្ឋានវប្បធម៌ និងធម្មជាតិ មានទីតាំងស្ថិតនៅក្នុងភូមិអណ្តូងជ្រៃ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ តាមផ្លូវជាតិលេខ៥ មានចំងាយ១២គ.ម ពីទីរួមខេត្ត និង១០៣គ.ម ពីភ្នំពេញ។ តំបន់នេះ ប្រជាពលរដ្ឋក្នុងខេត្តចាប់អារម្មណ៍ ដោយសារវាមានកូនភ្នំតូចៗ ប្រកបដោយ ធម្មជាតិស្រស់បំព្រង និងខ្យល់អាកាសល្អ។
ភ្នំរាប់បាត្រ មានប្រវត្តិទាក់ទងទៅនឹងរឿងព្រេងខ្មែរ ដូចជារឿងតាព្រេង និងមានរូបសំណាក់ បាតជើងតាព្រហ្ម។ នៅលើកំពូលភ្នំ មានវត្តមួយដែលជាកន្លែងប្រមូលផ្តុំប្រជាពលរដ្ឋខ្មែរយើង នៅពេលមានបុណ្យទានប្រពៃណីជាតិ។ ភ្នំរាប់បាត្រ មានផ្ទាំងថ្មធំៗផ្តុំច្រូងច្រាងគួរឲ្យទាក់ទាញ ហើយ គេអាចយកថ្មភ្នំធ្វើជាថ្មសំលៀងកាំបិតមុតល្អណាស់។
ព្រះវិហារវត្តភ្នំរាប់បាត្រ |
ទិដ្ឋភាពនៅលើកំពូលភ្នំ |
ទិដ្ឋភាពនៅលើកំពូលភ្នំ |
ព្រះពុទ្ធរូបដែលដាប់ជាប់នឹងផ្ទាំងថ្ម នៅលើភ្នំ |
0 comments:
Post a Comment