ប្រាសាទពណ្ណរាយមានទីតាំងស្ថិតនៅភូមិឯលិច ឃុំច្រណុក ស្រុកកំពង់លែង មានចំងាយ ប្រហែល(២០គ.ម?) ពីដរកំពង់លែង។     ប្រាសាទពណ្ណរាយមានទីតាំងនៅលើកូនភ្នំមួយ ដែល ត្រូវឡើងពីផ្លូវលំចំងាយប្រហែល២២០ម។  ប្រាសាទនេះមានតួបមប្រាសាទចំនួនពីរ ដែលមានប្រាង្គ ទំហំ ៦មx៦ម និងកំពស់៨ម។   ប្រាសាទកសាងឡើងអំពីឥដ្ឋក្រហម និងថ្មភក់ ដែលសាងសង់ក្នុង សតវត្សទី៨ នៃគ.ស។ ដោយសារការឡើងទៅកាន់ប្រាសាទពុំមានកាំជណ្តើរ ដូចនេះអ្នកដំណើរត្រូវ ឡើងលើកូនភ្នំនោះដោយតោង នឹងមែកឈើ និងដុំថ្មដើម្បីសម្រួលការធ្វើដំណើរ។

ផ្លូវឡើងទៅកាន់ប្រាសាទ

ប្រាង្គទាំងពីរនៃប្រាសាទពណ្ណរាយ មើលពីមុខ

ប្រាង្គទាំងពីរនៃប្រាសាទពណ្ណរាយ មើលពីចំហៀង

ផ្តែរធ្លាក់ចេញពីប្រាសាទ




1 comments:

  1. នៅក្នុងការធ្វើដំណើរទៅស្វែងរកប្រាសាទនៅក្នុងខេត្តកំពង់ឆ្នាំង វាមានការលំបាកណាស់សម្រាប់ខ្ញុំ ព្រោះនេះជាលើកដំបូងដែលខ្ញុំ បានមកខេត្តកំពង់ឆ្នាំងក្នុងស្រុកកំពង់លែង...អ្វីដែលកាន់តែពិបាកគឺ ប្រាសាទទាំងនោះពុំសូវមានប្រជាជនស្គាល់ច្រើននោះទេ លើកលែងតែប្រជាជននៅតំបន់នោះតែម្តង ហើយក៏ពុំមានស្លាកចង្អុល បង្ហាញពីទីតាំង និងផ្លូវទៅប្រាសាទដែរ។ ដូចនេះ នៅក្នុងការស្វែងរក ប្រាសាទ ខ្ញុំត្រូវចាំបាច់មើលផែនទីលម្អិត និងសាកសួរប្រជាជនតាមផ្លូវ ជាប់ជានិច្ច។​តែទោះជាយ៉ាងណា ការស្វែងរករបស់ខ្ញុំគឺទទួល បានជោគជ័យ...។

    ReplyDelete