ភ្នំតារាជ មានទីតាំងស្ថិតនៅភូមិភ្នំតូច ឃុំពង្រ ស្រុករលៀប្អៀរ មានចំងាយ១០គ.ម ពីទីរួមខេត្ត និង១១១គ.ម ពីភ្នំពេញតាមផ្លូវជាតិលេខ៥ បត់ឆ្វេងតាមផ្លូវវាលយន្តហោះថ្មី។ តំបន់នេះ ជាប្រភេទ រមណីដ្ឋានធម្មជាតិ និងប្រវត្តិសាស្រ្តទាក់ទងទៅនឹងឆ្នាំ១៩៧៦-១៩៧៨ ក្នុងរបបប៉ុលពត។ ភ្នំតារាជ ជាកន្លែងដែលពួកខ្មែរក្រហម បានកេណ្ឌកម្លាំងអ្នកទោសក្នុងសម័យប៉ុលពត ឲ្យមកដាប់ថ្មភ្នំ ធ្វើដោយ ដៃដែលមានប្រវែង២០០ម៉ែត្រ ទទឹង២.៨ម៉ែត្រ និងកំពស់៦ម៉ែត្រ។ នៅផ្នែកក្នុង មានបរិវេណធំទូលាយ និងមានកូនបន្ទប់តូចៗជាច្រើនចាក់បេតុង។​ នៅផ្នែកខាងក្រៅ មានភ្នំតូចធំជាច្រើន នៅបន្តបន្ទាប់គ្នា លំអទៅដោយទេសភាពនៃចំការដើមត្នោតជាច្រើន ប្រកបដោយខ្យល់អាកាសល្អបរិសុទ្ធ។ តំបន់នេះ មានអ្នកទេសចរក្នុងស្រុកទៅលេងកំសាន្តនៅថ្ងៃបុណ្យទាន ប្រពៃណីជាតិយើង។

0 comments:

Post a Comment