ប្រាសាទភ្នំបាយ៉ង មានទីតាំងស្ថិតនៅលើភ្នំបាយ៉ង ភូមិពោធិរោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង្ស ខេត្តតាកែវ ហើយមានចម្ងាយប្រមាណ១២១គ.ម ពីភ្នំពេញ បើយើងធ្វើដំណើរតាមរថយន្ត ត្រូវប្រើរយៈពេលអស់៣ម៉ោង ១៥នាទីតាមផ្លូវជាតិលេខ២ កាត់ស្រុកបាទី ស្រុកសំរោង ស្រុកដូនកែវ និងស្រុកទ្រាំង។ បើអ្នកធ្វើដំណើរចេញពីទីរួមខេត្តមានចម្ងាយ៤៣គ.ម នៅប៉ែកខាងត្បូងនៃទីរួមខេត្ត តាកែវ។ ក្នុងនោះអ្នកដំណើរក៏អាចធ្វើដំណើរពីស្រុកបន្ទាយមាស ខេត្តកំពត ទៅកាន់ស្រុកគិរីវង្សខេត្ត តាកែវបានផងដែរ ដោយមានចម្ងាយប្រមាណ៤០គ.ម។ ប៉ុន្តែដោយសារផ្លូវគ្រួសក្រហម វាមាន លក្ខណៈ លំបាកបន្តិចដល់អ្នកដំណើរ ពិសេស អ្នកធ្វើដំណើរតាមទោចក្រក្រយានយន្ត។
ប្រាសាទភ្នំបាយ៉ងកសាងនៅលើកំពូលភ្នំបាយ៉ង មានកម្ពស់១៣១ម និងមានជណ្តើរ៣ ចំនួន ៩០កាំ។ ប្រាសាទនេះកសាងឡើងនៅក្នុងសតវត្សទី៧ ពីឆ្នាំ៦១៥ ដល់៦៣៥ ដោយព្រះបាទភវរ័្មនទី២ ធ្វើអំពីថ្មបាយក្រៀម ឥដ្ឋនិងថ្មស៊ីស្ត ថ្មស្រទាប់ ដែលមានបណ្តោយ១៣ម ទទឹង៩ម កម្ពស់១២ម។ បច្ចុប្បន្នប្រាសាទនេះត្រូវបានបាក់បែកខូចខាតយ៉ាងខ្លាំង បំណែកទាំងឡាយត្រូវនៅរាយប៉ាយពេញដី កំពូលប្រាសាទបានធ្លាក់មកដី រីឯរបងធ្វើអំពីថ្មបាយក្រៀមត្រូវខូចខាតបាក់បែកអស់ដែរ។
ក្រៅពីប្រាសាទបាយ៉ង នៅលើភ្នំបាយ៉ងនៅមានប្រាសាទ៤ទៀត នៅក្បែរនោះគឺប្រាសាទ ព្រះគោ ប្រាសាទកាណាងខាងលិច ប្រាសាទកាណាងខាងកើត និងប្រាសាទកំពូលកាណង់ ដើម្បី ឧទ្ទិសដល់ព្រហ្មញ្ញសាសនា ពីព្រោះនៅចំកណ្តាលប្រាសាទមានតំកល់នូវលិង្គព្រះឥសូរ។
ប្រាសាទបាយ៉ងគឺជារមណីដ្ឋានប្រវត្តិសាស្រ្ត ដែលធ្វើឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទទួច ចង់ទៅទស្សនា ដើម្បីស្វែងយល់ពីសក្តានុពលទេសចរណ៍ និងស្នាដៃដំណែលនៃបុព្វបុរសខ្មែរ យើង។ ប៉ុន្តែសព្វថ្ងៃនេះ ផ្លូវទៅកាន់ភ្នំមានសភាពលំបាកដោយសារប្រព័ន្ធផ្លូវពីជំនាន់ចាស់ ដែលមាន លក្ខណៈបច្ចេកទេសត្រឹមត្រូវនោះត្រូវខូចខាត និងកប់បាត់ទៅក្នុងព្រៃក្រាស។
ប្រាសាទភ្នំបាយ៉ង ប្រាសាទនាងសក់ក្រអូប(បើតាមអ្នកស្រុកហៅ) ប្រាសាទសាងពីឥដ្ឋ ដែលបាក់បែកស្ទើរទាំងស្រុង ប្រាសាទរាជកុមារ(បើតាមអ្នកស្រុកហៅ) |
0 comments:
Post a Comment