ប្រាសាទតាម៉ៅ ឬប្រាសាទភ្នំតាម៉ៅ មានទីតាំងស្ថិតនៅលើភ្នំតាម៉ៅ នាភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ ប្រាសាទតាម៉ៅ ស្ថិតនៅលើកំពូលភ្នំតាម៉ៅ ដែលមាន កំពស់៣០ម ជិតព្រះវិហារវត្តភ្នំតាម៉ៅ។ ប្រាសាទនេះកសាងនៅក្នុងសតវត្សទី១១ ក្នុងរជ្ជកាល ព្រះបាទសូរ្យវរ្ម័នទី១ និងឧទយាទិត្យាវរ្ម័នទី២ សម្រាប់ឧទ្ទិសដល់ព្រាហ្មសាសនា។ ប្រាសាទតាម៉ៅ សាងសង់អំពីថ្មស៊ិស្ត និងឥដ្ឋតាន់ក្រហម ដូចជាប្រាសាទថ្មដុះដែរ។ ប៉ុន្តែអ្វីគួរឲ្យសោកស្តាយ បច្ចុប្បន្ន ប្រាសាទនេះត្រូវបានបាក់បែកអស់ ស្ទើរតែពុំអាចធ្វើការកត់សម្គាល់បាន។ យើងនៅអាចមើលឃើញ តែទ្វារបញ្ជោតនាទិសខាងជើង និងខឿនប្រាសាទប៉ុណ្ណោះ ចំណែកទ្វារចូលត្រូវធ្លាក់បាក់ខ្ទេចខ្ទី។ ផ្ទុយទៅវិញផ្តែរប្រាសាទដែលមានក្បូរក្បាច់ចម្លាក់ដ៏ស្រស់ស្អាត ត្រូវបានគេរក្សាទុក និងតាំងបង្ហាញ នៅជិតប្រាសាទនោះផងដែរ។
|
ប្រាសាទតាម៉ៅមើលពីត្បូង |
|
ប្រាសាទតាម៉ៅ និងព្រះវិហារ |
|
ទ្វារបញ្ជោតដែលនៅសេសសល់ |
|
ទ្វារចូលប្រាសាទដែលបាក់បែក |
|
ចម្លាក់លើផ្តែរដែលសេសសល់ |
|
ចម្លាក់លើផ្តែរដែលសេសសល់ |
0 comments:
Post a Comment