ប្រាសាទយាយពៅមានទីតាំងស្ថិតនៅក្នុងបរិវេណវត្តទន្លេបាទី ចំពីក្រោយព្រះវិហារ និងមាន ចម្ងាយ១០០ម ពីប្រាសាទតាព្រហ្ម។ ប្រាសាទយាយពោមានរាងជាការេបួនជ្រុង ៧មx៧ម បែរមុខទៅ ទិសខាងកើត ប្រាសាទនេះកសាងអំពីថ្មភក់ក្នុងសតវត្សទី១២ផងដែរ។ ក្រៅពីប្រាសាទបុរាណនេះ គឺនៅមានវត្តព្រះពុទ្ធសាសនាមួយ កសាងក្នុងឆ្នាំ១៥៧៦ ដែលគេតែងបានស្គាល់ថា វត្តទន្លេបាទី គឺជា កន្លែងសក្ការៈរបស់ពុទ្ធសាសនិកជនខ្មែររហូតដល់បច្ចុប្បន្ននេះ។ លើសពីនេះទៅទៀត គេសង្កេត ឃើញដំណាក់ចាស់ដែលនៅជាប់មាត់ទន្លេបាទី ដែលមានចម្ងាយ២០០ម ពីប្រាសាទ ហើយបច្ចុប្បន្ន នេះជាកន្លែងស្នាក់របស់ក្រុមហ៊ុន Bati Tourism Office ដែលទទួលខុសត្រូវក្នុងតំបន់រមណីយដ្ឋាននេះ មានផ្ទៃដី៩.៣ហិកតា។ ទីនេះក៏មានបឹងធម្មជាតិបណ្តោយ៧០០០ម ទទឹង១០០០ម ទៅ១៥០០ម នៅរដូវវស្សាមានកម្ពស់ទឹកពី៣ម ទៅ៤ម និងនៅរដូវប្រាំងពី១មទៅ២.៥ម ផងដែរ។

ព្រះវិហារនិងប្រាសាទមើលពីចំហៀង

ប្រាសាទយាយពៅ និងព្រះវិហារ មើលពីក្រោយ

ទ្វារបញ្ឆោត ផ្តែរ និងហោជាង

ទ្វារចូលប្រាសាទមើលពីចំហៀង

ចម្លាក់ផ្តែរ នៃទ្វារចូលប្រាសាទ

សំណល់ផ្សេងៗនៃប្រាសាទ

0 comments:

Post a Comment