ប្រាសាទថ្មដុះមានទីតាំងស្ថិតនៅទិសពាយ័ព្យនៃប្រាសាទភ្នំតាម៉ៅ នាភូមិត្រពាំងសាប ឃុំ ត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ ប្រាសាទថ្មដុះមានទីតាំង នៅលើនៅលើភ្នំថ្មដុះដែលមានកំពស់ ៣៥ម កសាងនៅក្នុងសតវត្សទី១១ អំពីថ្មស៊ិល្ត និងឥដ្ឋតាន់ក្រហម សព្វថ្ងៃប្រាសាទនេះ បាក់បែកអស់ មួយចំនួនធំទៅហើយ ដោយផ្តែរ និងហោជាងត្រូវធ្លាក់ចុះមកដី រលុបចម្លាក់ស្ទើរតែទាំងស្រុង។ ប្រាសាទថ្មដុះមានរាងបួនជ្រុងគឺ ៧.៥មx៧.៥ម និងកំពស់១៣ម មានទ្វារចូលចំនួនមួយ និងទ្វារបញ្ជោតចំនួនបី តែបន្សល់ទុកតែទ្វារបញ្ជោតមួយប៉ុណ្ណោះ ត្បិតទ្វារបញ្ជោតឯទៀតត្រូវ បាក់បែកអស់ទាំងស្រុង។ ប្រាសាទនេះសាងសង់នៅក្នុងរចនាបទឃ្លាំង ហើយគេសង្កេតឃើញមាន ថ្មដុះធម្មជាតិស្ថិតនៅក្នុងប្រាសាទនេះតែម្តង ដែលអាចតំណាងឲ្យលិង្គធម្មជាតិផងដែរ ដូច្នេះហើយ ទើបគេឲ្យឈ្មោះប្រាសាទនេះថា ប្រាសាទ ថ្មដុះ។ សព្វថ្ងៃនេះគេបានយកឈើមកទល់ការពារ តំបូលប្រាសាទកុំឲ្យធ្លាក់ចុះ ព្រមទាំងតំកល់នូវពុទ្ធបដិមាទុកក្នុងប្រាសាទនេះ ដើម្បីគោរពបូជាតាម ជំនឿប្រជាជនទៀតផង។ យ៉ាងណាមិញប្រាសាទថ្មដុះត្រូវបានប្រជាជន ជិតឆ្ងាយចូលចិត្តគោរពបូជា ជាជាងប្រាសាទភ្នំតាម៉ៅ។
ប្រាសាទថ្មដុះ |
ប្រាសាទថ្មដុះមើលពីចំហៀង |
ទ្វារបញ្ជោតដែលសឹករេចរឹល |
ផ្នែកខាងក្រោយនៃប្រាសាទដែលបាក់បែក |
ពុទ្ធបដិមាក្នុងប្រាសាទ និងថ្មដុះ |
ផ្តែរប្រាសាទដែលសេសសល់ |
ចម្លាក់ឥសូរនៅសរសរពេជ្រ |
0 comments:
Post a Comment