កោះពោធិ គឺជាកោះមួយដែលមានទេសភាពស្រស់ស្អាត អាចត្រូវនឹងចំណូលចិត្តភ្ញៀវទេសចរ ដែលនិយមគោដៅអេកូទេសចរណ៍ ហើយវាក៏មានឆ្នេរខ្សាច់ល្អប្រកបដោយភាពស្ងប់ស្ងាត់ផងដែរ។ កោះនេះលម្អដោយឆ្នេរខ្សាច់ពណ៌ពងមាន់ ព័ទ្ធជុំវិញដោយព្រៃឈើពណ៌បៃតងស្រស់។ កោះពោធិ គឺ ជាភូមិកររបស់អ្នកនេសាទប្រមាណជា៥០គ្រួសារ ដែលរស់នៅយ៉ាងស្ងាត់ស្ងៀមលើកោះនៃភូមិសាស្រ្ត ខេត្តកែបនេះ។ វាក៏ដូចនឹងសហគមន៍អ្នកនេសាទឯទៀតដែរ អ្នកភូមិកោះពោធិរស់នៅដោយសេចក្តី​ ថ្លៃថ្នូរនិងសកម្មក្នុងអាជីពជាអ្នកនេសាទរបស់ខ្លួន។ ប្រជាជននៅកោះពោធិ១០០% គឺជាអ្នកនេសាទ ពួកគេពុំដែលចាកចេញពីមហាសាគរទៅរកដីគោកឡើយ។ ទីនោះពុំមានសាលារៀនសម្រាប់កុមារ គ្មានមន្ទីរពេទ្យ ហើយក៏គ្មានអគ្គីសនីប្រើប្រាស់ដែរ ។ វាជាភូមិដាច់ស្រយាលដែលមានចម្ងាយ១០គ.ម ពីក្រុងកែប។ ទីនេះគឺជាករណីពិសេសនៅជុំវិញមហាសាគរនៃខេត្តកែប។ ដើម្បីទៅដល់កោះពោធិគឺ ត្រូវធ្វើដំណើរ២ម៉ោង ទាំងទៅទាំងមកដោយទូក ក្នុងតំលៃ៤០ដុល្លា ពីកំពង់ផែទេសចរណ៏ក្រុងកែប។ សម្រាប់ការចំណាយតិច ភ្ញៀវទាំងឡាយគួរទិញសំបុត្រទូកត្រឹមទៅកោះទន្សាយទាំងទៅទាំងមក ២០ដុល្លា ហើយអាចចចារជាមួយអ្នកបើកទូកដោយផ្ទាល់ឲ្យជូនទៅកោះពោធិបន្តទៀតដោយបង់ថ្លៃ តិចជាងជាច្រើន។

កោះពោធិ

0 comments:

Post a Comment