សម្រាប់អ្នកដែលចាប់អារម្មណ៍ទីរមណីដ្ឋានស្រស់ស្អាតដោយបរិស្ថាន ធម្មជាតិបរិសុទ្ធ មាន សភាពស្ងប់ស្ងាត់ផុតឆ្ងាយពីហ្វូងមនុស្សនោះ ឆ្នេរអង្កោលគឺពិតជាទីកន្លែងដែលអ្នកត្រូវការ។ ទេសភាពឆ្នេរប្រវែង១.៥គ.ម រំលិចដោយខ្សាច់ពណ៌ស វាអាចឆ្លើយតបនឹងសេចក្តីត្រូវការដើម្បីផ្តល់ ភាពសប្បាយរីករាយដល់ភ្ញៀវទេសចរទាំងឡាយ។ ឆ្នេរនេះតាំងនៅប្រមាណ១០គ.ម ភាគអាគ្នេយ៍ នៃក្រុងកែបដ៏ជាទីពេញនិយម ឬក៏អាចធ្វើដំណើរហួសពីកសិដ្ឋានស្រែអំបិលអង្កោលតែ១៥នាទី ប៉ុណ្ណោះ។ ឆ្នេរអង្កោលបានលាក់កំបាំងនូវសម្រស់ធម្មជាតិផូរផង់ដោយគ្មានការបំផ្លិចបំផ្លាញពីមនុស្ស វាមានឆ្នេរស្រស់ស្អាត និងអមដោយដើមឈើតូចធំលាយឡំដោយដើមដូងជាច្រើន។ នៅទល់មុខឆ្នេរ នេះគឺមានកោះកុក កោះស្វាយ និងកោះត្បាល់។ ឆ្នេរនេះមានអ្នកលក់ភេសជ្ជៈ និងភោជនីយដ្ឋានដែល ដំណើរការដោយសមាជិកសហគមន៍ នៅទីនោះសម្រាប់ភ្ញៀវទេសចរ។
ទេសភាពឆ្នេរអង្កោល |
មិនមែនខ្សាច់ពណ៌សទេ!នៅទីនោះខ្សាច់មានពណ៌ក្រហម ឬពណ៌លឿងឆ្អិនឆ្អៅ ខុសពីឆ្នេរខ្សាច់នៅក្រុងព្រះសីហនុដែលមានពណ៌ស!
ReplyDelete