រមណីដ្ឋានភ្នំបូកគោមានចម្ងាយប្រមាណ៤២គ.ម ពីទីរួមខេត្តកំពត។ ក្រុមបរទេសបានមកដល់ ដំបូងគេនៅឆ្នាំ១៩១៧ លុះក្រោយមកជនជាតិបារាំងម្នាក់ឈ្មោះ រូលូសបានរៀបចំឡើងនាថ្ងៃទី ១៣ មេសា ១៩២២ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ។ កាលដំបូងឡើយ ភ្នំបូកគោគឺជាទីកន្លែងសម្រាកលំហែ កាយរបស់អាណានិគមបារាំង ក្នុងការផ្លាស់ប្តូរធាតុអាកាសនៃតំបន់វាលរាបទៅតំបន់កំពូលភ្នំនាឆ្នេរ សមុទ្រ។
ភ្នំបូកគោមានកម្ពស់១០៧៥ម ដោយធាតុអាកាសនៅទីនោះមានភាពត្រជាក់បង្គួរហើយរុក្ខជាតិ ទាំងឡាយមានភាពរីកស្រស់គ្រប់ពេលវេលា ព្រមទាំងមានទេសភាពធម្មជាតិដ៏ល្អប្រណិត ដូចជា មានផ្ទាំងថ្មដាធំៗ ជាច្រើនឥតគណនានៅរាយប៉ាយក្រោមដើមរុក្ខជាតិ ខ្លះនៅកណ្តាលវាល ខ្លះទៀត មើលទៅមានរាងដូចជារូបសត្វផ្សេងៗ ឬជារាងសំពៅ។ ពីកំពូលភ្នំបូកគោ គេអាចមើលឃើញនូវ ទិដ្ឋភាពខ្លះៗនៃក្រុងកំពត កែប ក្រុងព្រះសីហនុ ព្រមទាំងផ្ទៃសមុទ្រពណ៌ខៀវស្រងាត់ធំល្ហល្ហេវជាប់ ជើងមេឃ។
កាលសម័យសង្គមរាស្រ្តនិយម គេបានសាងសំណង់សាធារណៈជាច្រើនប្រែក្លាយជាបូរីដ៏ ពិសេសមួយ ប៉ុន្តែសព្វថ្ងៃនេះ សំណង់អាគាទាំងនោះត្រូវបានខូចខាតស្ទើទាំងស្រុង។ នៅចម្ងាយ ៧គ.មពីកន្លែងនោះ ក៏មានកន្លែងងូតទឹកជ្រោះមួយដែលគេហៅថាតំបន់ទឹកធ្លាក់ ៣ថ្នាក់ ពពកវិល។ ដែលអ្នកទេសចរអាចមុជទឹកកំសាន្ត និងសម្រាកលំហែអារម្មណ៍ជាមួយនឹងទិដ្ឋភាពនៃព្រៃភ្នំ និងពពក វិលដ៏ស្រស់ត្រកាល។
ភ្នំបូកគោ |
ព្រះវិហារសាសនាគ្រឹះនៅលើភ្នំ |
អាគារនៅលើភ្នំ |
0 comments:
Post a Comment