ប្រាសាទវត្តប្រាសាទមានទីតាំងនៅក្នុងវត្តប្រាសាទ ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។ តាមពិតទៅ ប្រាសាទវត្តប្រាសាទប្រាកដជាមានឈ្មោះផ្ទាល់របស់ខ្លួនកាលពីសម័យដែលបានសាង សង់ តែដោយសារពុំមានអត្ថបទសិលាចារឹក រឺស្លាកស្នាមព្រេងនិទានផ្សេងៗបន្សល់ទុក ធ្វើឲ្យគេពុំ បានដឹងពីឈ្មោះពិតនៃប្រាសាទនេះទេ គេក៏ដាក់ឈ្មោះតាមវត្តប្រាសាទទៅថា ប្រាសាទវត្តប្រាសាទ។ ចំណែកឯវត្តប្រាសាទនេះទៀតសោតក៏ដាក់ឈ្មោះទៅតាមអ្វីដែលមានជាក់ស្តែង ដោយសារមាន ប្រាសាទបុរាណមួយនៅក្នុងបរិវេនវត្តនេះ គេក៏ដាក់ឈ្មោះថាវត្តប្រាសាទទៅ។ សរុបទៅឈ្មោះវត្ត ដាក់តាមប្រាសាទ ហើយឈ្មោះប្រាសាទដាក់តាមឈ្មោះតាមវត្តទៅវិញ។ ប្រាសាទវត្តប្រាសាទ កសាងឡើងអំពីថ្មបាយក្រៀម ហើយមានការបាក់បែកច្រើនអន្លើរ ដោយបន្សល់ទុកតែជញ្ជាំង ប្រាសាទ និងខ្លោងទ្វារចូលដែលលុបកប់ខ្លះនៅក្នុងដី និងមានដើមឈើធំដុះចេញពីក្នុងប្រាសាទ។ ដំបូល និងកំពូលនៃប្រាសាទត្រូវធ្លាក់បាក់បែកខ្ទេចខ្ទីអស់ ចំណែកឯផ្តែរប្រាសាទក៏ពុំឃើញមាន បន្សល់ទុក (រឺក៏គេយកទៅរក្សាទុកបាត់ទៅហើយ) នេះជាការលំបាកដល់ខ្ញុំបាទនៅក្នុងការសន្និដ្ឋាន ពីសម័យកាលនៅក្នុងការសាងសង់ប្រាសាទនេះ ចំណែកឯក្រសួងវប្បធម៌ទៀតសោត ក៏ពុំបានដាក់ បង្ហាញពីអាយុកាល និងរចនាបទនៅក្នុងការសាងសង់តាមរយៈបង្គោលស្តម្ភបង្ហាញទីតាំងទៅទៀត។
ប្រាសាទវត្តប្រាសាទមើលចំពីមុខ ទ្វារចូលប្រាសាទ ដើមឈើដុះចេញពីក្នុងប្រាសាទ ប្រាសាទវត្តប្រាសាទមើលពីចំហៀង |
0 comments:
Post a Comment